ឆ្នាំជូត មមី វក រកា និង ច សែរចេញ ការរកស៊ីនឹងរីកចំរើន លាភចូលហេងៗ

តាមរយៈហោរាសាស្រ្តប្រចាំថ្ងៃ សំរាប់ថ្ងៃ​ច័ន្ទ ទី អង្គារ ទី ១៣ ឆ្នាំ ២០១៨ បានទស្សទាយថាមានឆ្នាំសំណាងដល់ទៅ ៥ ឯណោះដែលមានរាសីឡើងខ្ពស់គឺ ឆ្នាំជូត មមី វក រកា និង ច ដែលក្នុងនោះលោកអ្នកនឹងទទួលនូវលាភ រាសី ជ័យជំនះ សមប្រកបតាមប្រាថ្នា ទាំងការងារ រកស៊ី លុយកាក់ ស្នេហា និង សុខភាព ។ ទោះយ៉ាងណា ឆ្នាំសំណាងទាំង ៥ នេះគួរតែធ្វើការបន់ស្រន់បន្ថែមដើម្បីអោយកាន់តែស័ក្តិសិទ្ធិ និង បានសំរេចតាមការទស្សទាយ ១០០% ។ ម្យ៉ាងទៀតត្រូវបន់ស្រន់សូមអោយទេវតា ថែរក្សា និង ផ្តល់ពរជ័យអោយមានរាសីល្អ លាភចូល និង មានសំណាងធំចូល ហេងៗ ក្នុងដើមសប្តាហ៍ថ្មីនេះ ! សូមជួយស៊ែរបន់ស្រន់អោយបានគ្រប់ៗ គ្នា ! សាធុ … សាធុ … សាធុ …

– – – – – – –

ខាងក្រោមនេះជាការទស្សទាយរបស់ ឆ្នាំសំណាងទាំង ៥ នេះរួមមានឆ្នាំជូត មមី វក រកា និង ច៖

– – – – – – –

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ឈានឡើង ទោះ​ធ្វើ​អ្វី​ក៏​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​គាំទ្រ​។ លុយកាក់ ការងារ​រីកចម្រើន​ល្អ ហេតុនេះ​ចំណូល​ក៏​កើន​ខ្ពស់​ទៅ​តាម​នោះដែរ​។ មនោសញ្ចេតនា គួរ​បង្កើត​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល រ៉ូមែ​ន​ទិក ដើម្បីឲ្យ​ចំណងស្នេហ៍​កាន់តែ​ផ្អែម​ល្ហែម កក់ក្តៅ​៕

ឆ្នាំមមី៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបាន​ថ្នាក់លើ​ជឿ​ទុកចិត្ត​ប្រគល់​កិច្ចការ​សំខាន់ៗ​ឲ្យធ្វើ​។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ បាន​រង្វាន់​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ​៕

ឆ្នាំវក៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយ​ការព្យាយាម ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហេតុ​នេះ​ត្រូវបាន​គ្រប់​គ្នា​វាយ​តម្លៃ​អ្នក​យ៉ាង​ពិសេស​។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា គួរ​ណាត់គ្នា​ទៅ​ដើរ​កម្សាន្ត ឬ​ទទួលទាន​អាហារ​ខាងក្រៅ​ដើម្បី​ដុត​កម្តៅ​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​៕

ឆ្នាំរកា៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវមាន​ផែនការឲ្យ​ច្បាស់លាស់​មុន​នឹង​សម្រេច​ធ្វើ​រឿង​អ្វី​១ ទើប​អ្នក​មិន​ជួប​រឿង​ស៊យ​។ លុយកាក់ ល្អប្រសើរ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ការវិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា ល្អ​ធម្មតា ពុំ​មាន​អ្វី​គួរ​ឲ្យ​កង្វល់​៕

ឆ្នាំច៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយ​ល្អ ការចរចា​សហការ​ជំនួញ​សម្រេចបាន​យ៉ាង​រលូន​។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល​។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕