ចង់ដឹងថា! កញ្ញាខ្ទើយសាច់ដុំហ្វីលីពីនមកកាច់រាងនៅបាងកកម៉េចខ្លះ? (មានវីដេអូ)


តារាសម្តែងព័ត៌មានសង្គមហ្វីលីពីនឈ្មោះ Sinon Loresca បានស្លៀកសំពត់ពណ៌ខៀវដ៏ស្តើងមួយដែលគាត់គិតថាអេមបំផុតគាត់ទំនងជារឿងដ៏ល្អបំផុតដែលបានកើតឡើងនៅហើយមកកាច់រាងបញ្ចេញសាច់ខ្ចីនៅសៀមផារ៉ាហ្គន ប្រទេសថៃ។ 
តារាសម្តែង Sinon Loresca និងជាតារាម៉ូដែលដែលមានរហស្សនាមថា “King of the Catwalk” បានបង្ហោះវីឌីអូដ៏អស្ចារ្យមិនគួរឱ្យជឿនេះនៅទីក្រុងបាងកកកាលពីម្សិលមិញដែលបានទទួលការមើលរហូតដល់ជិតកន្លះលាន។ ជាក់ស្តែងគាត់បានមកប្រទេសថៃដើម្បីចូលរួមការប្រកួតបវរកញ្ញាមហោស្រពអន្តរជាតិនៅប៉ាតាយ៉ាកាលពីសប្តាហ៍មុន។

Loresca ក៏បានដើរចុះទៅបន្ទប់រង់ចាំនៅឯមហោស្រពបវរកញ្ញា Tiffany’s ។ គាត់បានសរសេរនៅក្នុងcomment ថា “ខ្ញុំស្រឡាញ់ប្រជាជនថៃណាស់ពួកគេមានភាពរាក់ទាក់សប្បុរសនិងចិត្តល្អ។ ខ្ញុំនឹងត្រលប់មកវិញជាញឹកញាប់នៅក្នុងប្រទេសថៃ “។ សូមបញ្ជាក់ថា Loresca មានអ្នកFollow គាត់ក្នុងអ៊ីនស្តាក្រាមដល់ទៅ 450,000នាក់ឯណោះ។ គាត់តែងតបង្ហាញនូវវីដេអូប្លែកៗដែលមើលទៅគួរឲ្យចាប់អារម្មណ៍ និងអស់សំណើចផងដែរ។

ចង់ដឹងថាគាត់បញ្ចេញរាងបានអេមប៉ុណ្ណាចូលមើលវីដេអូនេះទាំងអស់គ្នា៖

 

ប្រភព៖ www.coconuts.co & ប្រែសម្រួលដោយក្រុមការងារ៖ វេបសាយស៊ីអារម្មណ៍